ប្រើគណនីច្រើននៅលើ Firefox
តាមធម្មតាដើម្បីអាចប្រើគណនីច្រើននៅលើគេទំព័រដូចគ្នា ដូចជា Gmail ជាដើម អ្នកចាំបាច់ចូលប្រើនូវគណនីទាំងនោះនៅលើកម្មវិធីរុករក(web browser) ផ្សេងៗគ្នា ឬបើកឈ្មោះគណនីប្រើប្រាស់បន្ថែមសម្រាប់ការប្រើ Google Chrome ដែលជាការលំបាកក្នុងការចល័តចេញចូល ។ យ៉ាងណាមិញថ្មីៗនេះយើងទើបទទួលបាននូវកម្មវិធីបន្ថែមថ្មីមួយ របស់ Firefox ដែលមានឈ្មោះថា Multifox អាចឲ្យអ្នកចូលប្រើគណនីផ្សេងៗនៅលើគេហទំព័រតែមួយដោយមិនបាត់បង គណនីដើមដែលកំពុងចូលប្រើ ប៉ុន្តែលក្ខណសម្បត្តិកម្មវិធី គឺតម្រូវឲ្យយើងបើកនូវការប្រើប្រាស់ថ្មី (profile) ពោលគឺ មានលក្ខណៈដូចជាការបើកឈ្មោះគណនីប្រើប្រាស់ថ្មីនៅក្នុងកម្មវិធី Google Chrome ដែរ ។
ការដំឡើងកម្មវិធី Multifox ៖
បើក Firefox browser រួចចុចលើ Firefox បន្ទាប់មក click ពាក្យថា “Add-ons” ដូចរូប

ការប្រើប្រាស់ ៖
បន្ទាប់ពីដំឡើងរួច កម្មវិធី firefox របស់អ្នកនឹងទទួលបានដូចរូបខាងក្រោម

ក្រៅ
ពីនេះ សម្រាប់ការចល័តទៅមករវាង Profile នីមួយៗ
អ្នកគ្រាន់តែចុចទៅលើឈ្មោះ Profile
នោះអ្នកនឹងអាចចូលទៅកាន់ Profile នោះដោយស្វ័យប្រវត្តិ
តាមរយៈកម្មវិធីបន្ថែមនេះ យើងខ្ញុំជឿថា ពេលនេះកុំព្យូទ័ររបស់អ្នកអាចចែករំលែកសម្រាប់មិត្តភ័ក្ដិ ចូលប្រើបណ្ដាញសង្គម Facebook ក៏ដូចជា បណ្ដាញសង្គមផ្សេងៗទៀត និងចូលប្រើអ៊ីមែល នៅលើកម្មវិធី Firefox ក្នុងពេលតែមួយ ស្របពេលដែលលោកអ្នកកំពុងតែប្រើដែរ ៕
តាមធម្មតាដើម្បីអាចប្រើគណនីច្រើននៅលើគេទំព័រដូចគ្នា ដូចជា Gmail ជាដើម អ្នកចាំបាច់ចូលប្រើនូវគណនីទាំងនោះនៅលើកម្មវិធីរុករក(web browser) ផ្សេងៗគ្នា ឬបើកឈ្មោះគណនីប្រើប្រាស់បន្ថែមសម្រាប់ការប្រើ Google Chrome ដែលជាការលំបាកក្នុងការចល័តចេញចូល ។ យ៉ាងណាមិញថ្មីៗនេះយើងទើបទទួលបាននូវកម្មវិធីបន្ថែមថ្មីមួយ របស់ Firefox ដែលមានឈ្មោះថា Multifox អាចឲ្យអ្នកចូលប្រើគណនីផ្សេងៗនៅលើគេហទំព័រតែមួយដោយមិនបាត់បង គណនីដើមដែលកំពុងចូលប្រើ ប៉ុន្តែលក្ខណសម្បត្តិកម្មវិធី គឺតម្រូវឲ្យយើងបើកនូវការប្រើប្រាស់ថ្មី (profile) ពោលគឺ មានលក្ខណៈដូចជាការបើកឈ្មោះគណនីប្រើប្រាស់ថ្មីនៅក្នុងកម្មវិធី Google Chrome ដែរ ។
ការដំឡើងកម្មវិធី Multifox ៖
បើក Firefox browser រួចចុចលើ Firefox បន្ទាប់មក click ពាក្យថា “Add-ons” ដូចរូប
- បំពេញពាក្យ “Multifox” ក្នុងប្រអប់ស្វែងរក រួចចុចគ្រាប់ចុច Enter នៅលើក្ដារចុច
- ជ្រើសរើស Multifox 2.0.7 និងចុច button “Install“
ការប្រើប្រាស់ ៖
បន្ទាប់ពីដំឡើងរួច កម្មវិធី firefox របស់អ្នកនឹងទទួលបានដូចរូបខាងក្រោម
- ដូចរូបខាងលើចុចលើ Button របស់ Multifox និងយក New (ឬប្រើ shortcut Ctr+Alt+M ) ដើម្បីបើកការប្រើប្រាស់ថ្មី (profile)
- បន្ទាប់មកអ្នកនឹងទទួលបាន Profile 2, Profile 3 និងជាបន្តបន្ទាប់ទៅតាមចំនួនដែលអ្នកបើក ។ ស្ថិតនៅលើ Profile នីមួយៗអ្នកក៏អាចធ្វើការលុប និងកែឈ្មោះដើម្បីងាយស្រួលសំគាល់ផងដែរ

Comments