ការស្រាវជ្រាវអោយមានប្រសិទ្ធិភាព

a
ការស្រាវជ្រាវអោយមានប្រសិទ្ធិភាព
១. សេចក្ដីផ្ដើម
Internet ប្រៀបបានដូចបណ្ណាល័យ ឬឃ្លាំង ដែលបានរៀបជា Databases សម្រាប់បម្រើ អ្នក ស្រាវជ្រាវ អ្នកជំនួញ និងអាចទាញផលប្រយោជន៍ជាច្រើនទៀត។ ដើម្បីស្វែងរក ឯកសារ អោយ មាន ប្រសិទ្ធយើងត្រូវមានវិធី មានក្បួនដើម្បីអោយកាន់តែងាយ ស្រួលថែម ទៀត។ បើយើងនិយាយ ការប្រើ ប្រាស់អ៊ីនធឺណិត មានអត្រានៃការប្រើប្រាស់យ៉ាងពេញ និយមសម្រាប់សម័យការចុងក្រោយនេះ។ ការស្រាវជ្រាវតាមអ៊ីនធឺណិត អាចសម្រួលការងារ យ៉ាងច្រើនដល់អ្នកសិក្សាស្រាវជ្រាវ។ អ្នកស្រាវជ្រាវ ទាំងអស់អាចទាញយក ផលប្រយោ ជាច្រើនពីអ៊ីនធឺណិតដោយអ្នកមិននឹកស្មានដល់ ដោយគ្រន់តែឭតៗ គ្នា ឬតាមមិត្តភ័ក្រ អ្នកនិយាយ។
២. តើការប្រើប្រាស់អ៊ីនធឺណិតមានគ្រោះថ្នាក់ដែលឬទេ?
តាមការស្រាវជ្រាវបាន អោយដឹងថា គេហទំព័រមួយចំនួនគ្មានអាជ្ញាប័ណ្ណ និងផលិតឯកសារ ដោយគ្នានឯកសារយោងច្បាស់លាស់។ មានការបង្ហោះគេហទំព័របន្លំ(Hacker)។ អ្នកលួច ឯកសារ លួចថតចំលងឯកសារជាច្បាប់កម្មសិទ្ធ ដូចជាអាជ្ញាប័ណ្ណ (Copy Past Print)។ វិទ្យាស្ថានមួយ បាន អោយដឹងថា អត្រានៃការស្រាវជ្រាវបានរកឃើញអ្នកដែល ទាញយក ផលប្រយោជន៍ពី Internet គឺពួកអ្នកជំនួញមាន ៨៣% អ្នកទាក់ទង់និងការអប់រំ ៦% និង ការស្រាវជ្រាវ អាសអាភាស ១.៥%(ទិន្ន័យឆ្នាំ ចុង២០០៩)។ អ្នករកគ្រោះគឺមិន សូវ ពូកែ ស្រាវជ្រាវ តាមរយៈអ៊ីនធឺណិតព្រោះពេលខ្លះគាត់អាច Download ឯកសារមិនពិត មិនត្រឹម ត្រូវ ឯកសារគ្នាការត្រួតពិនិត្យច្បាស់លាស់ជាដើម។ មួយទៀតគាត់អាច ទាញយកឯកសារ គ្មាន អត្តសញ្ញាណ(ឯកសារចោរ Hacker) ដែលអាចអោយមានការយល់ខុស។
a៣.ប្រភេទឧបករណ៍នៃការស្រាវជ្រាវ
ឧបករណ៍នៃការស្រាវជ្រាវមាន ២សំខាន់ៗ(ខ្ញុំលើកយកតែពីរមកសិក្សា) ដែលអាចស្រាវជ្រាវ បាន ក្នុងអ៊ីនធឺណិត វាខុសប្លែកគ្នា ប៉ុន្តែមានគោលបំណងតែមួយ គឺ ការស្រាវជ្រាវ (Search) រៀបតាម លំដាប(Index) ។ ឧបការណ៍ទាំងនេះគឺ Subject Directories និង Search Engines។
៤. Subject Directories
គឺជាប្រព័ន្ធដែលត្រូវបានរៀបចំដោយក្រុម មនុស្ស ។ ការស្រាវជ្រាវដ៏ធំតាមមុខវិជ្ជា ត្រូវបាន មនុស្សតម្រៀបជាផ្នែក ហើយធ្វើការពិព័ណរនា ជាលក្ខណ Databases។    មាន ទំនុក ចិត្តជាង Search Engine ព្រោះថាអ្នកមិនចាំបាច់ប្រឈមមុខនិង Subject ដ៏ច្រើន។ ជារឿយៗ ត្រូវបានស្រាវជ្រាវដោយ ស្ថាប័ណរដ្ឋ ក្រសួងនានា សុខាភិបាល និងវិស័យអប់រំ។ លទ្ធផលរួមបញ្ជូលទាំង Power ponit Document, FDP and photographs ហើយខាង ក្រោម នេះជា Websile ខ្លះដែលជាប្រភេទ Subject Directories៖
www.eric.ed.gov/
aដូចនេះការ Search តាមរយៈ Subject Directories គឺជាការ Search ទៅតាមមុខវិជ្ជា ចំណងជើង វាជាប្រភេទដែលបានរៀបចំដោយមនុស្ស ដូចនេះហើយវាមាន ភាពទុកចិត្តជាង ហើយវា មានឯកសារ យោងច្បាស់លាស់ ប៉ុន្ដែក៏យើងកុំសូវទុក្ខចិតហេតុពេក ។ ខាងក្រោមនេះជាប្រភេទ  Subject Directories
-http://dir.yahoo.com/
-http://infomine.ucr.edu
-http://www.lii.org/
-http://www.about.com/
-http://www.about.com
៥. Search Engine
Search Engine ម៉ាស៊ីន បានរៀបចំកម្មវិធីស្រាវជ្រាវ ដែលគេអោយឈ្មោះថា “spiders”  យើងអោយការស្វែងរកតាមរយៈពាក្យបញ្ជា (Keywords)។  Search Engines ធ្វើការ ស្វែងរកបាន បង្ហាញលទ្ធផលទំហំធំ ច្រើន ។ ការស្វែងរកមិនសូវទៅដល់គោលដៅ ដែលយើង ចងបាន ប៉ុន្ដែងាយ ស្រួលរក Search ពេញ និយមទៀតផង។
Search  Engine មានច្រើន
aមុនពេល Search អ្នកត្រូវរៀបចំគោលបំណងនូវអ្វីដែលអ្នកចង់ Search ។ អ្នកស្រាវ ជ្រាវភាគ ច្រើន នៅពេលដែល Search ដែលមិនបានរៀបចំ Plan សម្រាប់ការ Search ទេនោះគេនិងអាច Search ដល់គោលដៅដែលគេយល់រកបានឡើយ។
៦. បែបបទនៃការ Search Engine
1.ការប្រើសញ្ញា (“ ”) ៖ សម្រាប់ភ្ជាប់ឃ្លាច្រើនអោយទៅជា Keyword តែមួយដែលអ្នកអាច Search Engine បានលទ្ធផលតិច.
ឧទាហរណ៍ ៖ បើយើង Search Keyword : Cambodian Temple វានិងបង្ហាញន័យច្រើន ដូចជា Cambodian, Temple and Cambodian Temple ។ សូមចូលទៅកាន់ Website Google ហើយវាយ Cambodian Temple ហើយលទ្ធផលនៃការ Search មានទំហំច្រើន រហូតទៅដល់ 1,620,000 results(0.12 seconds)។
aសូមសាកល្បងជាថ្មីមួយទៀតក្នុង Website Google តែ Search ជាមួយ Keyword “Cambodian Temple” វានិងបង្ហាញលទ្ធផលតែ ពាក្យ Cambodian Temple នៅជាប់គ្នាប៉ុណ្ណោះ ហើយមានលទ្ធផលតិចជាង 387,000,000 results (0.30 វិនាទី) ។
a2.ការប្រើសញ្ញា (+) សម្រាប់ភ្ជាប់ Keyword ដែលអ្នកបានអោយមានន័យបន្ថែម។
ឧ ៖ បើយើង Search Keyword : Cambodian IT វានិងបង្ហាញន័យច្រើន  ដែលទាក់ទងនឹង Website ទាំងឡាយណាដែលទាក់ទងនិងពាក្យ Cambodian IT ប៉ុណ្ណោះ ។ សូមសាកល្បងជាមួយ “Cambodian”+”IT” ឬ Cambodian+IT
3.ការប្រើសញ្ញា (-) សម្រាប់ដក Keyword ដែលបន្ទាប់ដែលអ្នកចង់ស្វែងរក។
ឧ ៖ បើយើង Search Keyword : Cambodian+IT  វានិងបង្ហាញ ន័យច្រើន  ដែលទាក់ទងនឹង Website ទាំងឡាយណាដែលទាក់ទងនិងពាក្យ Cambodian IT ប៉ុន្ដែដក Angkor Wat ចេញ។ សូមសាកល្បងជាមួយ “Cambodian+IT” ។
4.ការប្រើ (site:.) សម្រាប់រក Keyword ដែលជាប្រភេទ ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន អង្គការ ផ្សេងៗ ដែលអ្នកចង់ស្វែងរក។
ឧទា ៖ បើយើង Search Keyword : “Cambodian IT” site:.edu វានិងបង្ហាញ Cambodian temple ដែលជា Website ស្ថិតឬទាក់ទងជាមួយវិស័យការអប់រំ។
ឧទា ៖ បើយើង Search Keyword : “Cambodian IT” site:.org វានិងបង្ហាញ Cambodian temple ដែលជា Website ស្ថិតឬទាក់ទងជាមួយអង្គការ ឬវិស័យដែល មិនរក ប្រាក់ចំណូល ។
មើលប្រភេទនៃ Website (Extensions)
.edu ៖ ស្ថាប័ណអប់រំ គ្រឹះស្ថានសិក្សា
.com ៖ ស្ថាប័ណក្រុមហ៊ុន
.net ៖ ទាក់ទងនិងកុំព្យូទ័រ
.gov ៖ ទាក់ទងនិង ក្រសួង ស្ថាប័ណរដ្ឋ
.net ៖ ផ្តល់សេវាកម្មអ៊ីនធឺណិត
.org ៖ ទាក់ទងជាមួយ គ្រឹះស្ថាន អង្គការ ឬវិស័យមិនរកប្រាក់ចំណូល…
ចំណាំ ៖ ការបញ្ជាក់ពីប្រទេស៖ យើងអាចដឹងពីប្រភេទរបស់  Website ដោយគ្រន់តែ មើល ខាងចុងនៃ Website នោះ។
ឧទាហរណ៍ ៖ www.uc.ed.kh (University of Cambodia)៖ ជា Website ទាក់ទងនឹង វិស័យអប់រំ (.edu) នៅកម្ពុជា (.kh)

Comments